បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.៦៣៩បណ្ណ បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.៦៣៩បណ្ណ បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុថា អភិបារងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.៦៣៩បណ្ណ ជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន៤ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ 

តាមការបញ្ជាក់ពីលោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាល ដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លី ក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់ មានសុវត្ថិភាព និងមានមូលដ្ឋានច្បាប់រឹងមាំ និងដើម្បីធានាដល់ចរន្តការឯកសារ ការគ្រប់គ្រប់ បច្ចុប្បន្នភាពព័ត៌មានដីធ្លី ប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយក្នុងថ្ងៃនេះ ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេស របស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៤ភូមិ គឺភូមិសេរីភាព ភូមិតាងួន ភូមិជួរជ្រៃ និងភូមិខ្នងខ្ពស់ សរុបចំនួន ១.៦៣៩បណ្ណ។

ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ពុកម៉ែ បងប្អូន ដែលជាម្ចាស់ក្បាលដីទាំងអស់ ព្រោះថាការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធទទួលបានជោគជ័យ គឺដោយមានការចូលរួមពីពុកម៉ែ បងប្អូន តាំងពីជំហានដំបូង រហូតឈានដល់ការបិទផ្សាយនូវទិន្នន័យក្បាលដី ដែលក្រុមការងារប្រមូលបានក្នុងការប្រមូលធាតុចូល សម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តក្រចេះ។ ហើយដីធ្លីបានចុះបញ្ជីមានបណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ, ធ្វើអំណោយ និងដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។

ឯកឧត្តមបានបន្តថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម ៕




















Previous Post Next Post