ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ពុទ្ធ ស៊ីថា ត្រូវជាម្តាយបង្កើត ឯកឧត្តម តាំង សាមឿន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។
ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តម តាំង សាមឿន អនុរដ្ឋលេខាធិការក្រសួង ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ពុទ្ធ ស៊ីថា សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕













