អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនជាច្រើន ចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិក្តៅ ក្នុងឃុំថ្មដា ស្រុកវាលវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនជាច្រើន ចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិក្តៅ ក្នុងឃុំថ្មដា ស្រុកវាលវែង


ភ្នំពេញ៖
នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីតំណាងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមទាំងសប្បុរសជនជាច្រើនអង្គនាក់ទៀត បន្តចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិក្តៅ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលបន្ទប់រងចាំរបស់ឯកឧត្តមផ្ទាល់ និងបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងសប្បុរសជនជាច្រើនអង្គនាក់ទៀត។

ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ និងអរព្រះគុណ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន និងបានកៀរគរសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់រដ្ឋបាលខេត្ត បានបន្តចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិក្តៅ ក្នុងឃុំថ្មដា ទៅកាន់កន្លែងមានសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការចូលរួមថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគ ដោយស្ម័គ្រចិត្ត ពីអ្នកឧកញ៉ា រួមទាំងសប្បុរសជនទាំងអស់ ទោះតិចក្តី ច្រើនក្តី បានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តម ខូយ រីដា សូមបួងសួងដល់ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ (ចោរថៃ)។

អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូននាពេលនេះ រួមមាន៖ 
ទី១៖ អ្នកឧកញ៉ា សំអាវ វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ថវិកា ១ម៉ឺនដុល្លារ, ភេសជ្ជៈ ១,១១៩កេស និងបរិសុទ្ធ៥០០កេស។
ទី២៖ ព្រះគ្រូចៅអធិការ ជា គឹមសាន រួមទាំងពុទ្ធបរិស័ទវត្តមណីរតនារាម ថវិការ ៨,៨៨០,០០០រៀល។
ទី៣៖ សប្បុរសជន គឹម សុខហេង រួមទាំងអាជីវករផ្សារអូរឡាំពិក ស្បែកជើង ៧៦៧គូ។
ទី៤៖ អង្គភាពសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ទឹកបរិសុទ្ធ ៥០កេស, ភេសជ្ជៈ ២០កេស, មី ៥០កេស, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកត្រី ៣០យួរ និងត្រីខ ៥កេស។
ទី៥៖ ព្រះគ្រូចៅអធិការវត្តទេពសន្យា ហៅវត្តស្យា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ៣០ម៉ឺនរៀល។
ទី៦៖ មូលនិធិ Hor Leakpagnha-Yim Malida គ្រឿងឧបភោគបរិភោគជាច្រើន និងថវិកា ១៥,៥៣៣,៥០០រៀល ព្រមទាំង ១,៣៧០ដុល្លារ។

គួរជម្រាបជូនថា នាវេលាម៉ោងជាង៥និង០២នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ ទាហានឈ្លានពានសៀម បានបាញ់ផ្លោងគ្រាប់ ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ មកទល់ពេលនេះ កងទ័ពកម្ពុជា ពុំទាន់បានផ្ទុះអាវុធតបត ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ ទៅលើចោរថៃឈ្លានពាន។ 

គិតមកត្រឹមវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ បងប្អូនជនភៀសសឹក ចំនួន ៧៣៦គ្រួសារ ស្មើនឹង ១.៩៩០នាក់ បានចាកចេញពីតំបន់សមរភូមិប្រយុទ្ធ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមទាំងបងប្អូនពុកម៉ែប្រជាពលរដ្ឋ តាមបណ្ដាឃុំមួយចំនួនទៀត ដែលបានចាកចេញមកកាន់ទីកន្លែងសុវត្ថិភាព ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពីអាជ្ញាធរខេត្តផងដែរ ៕





























Previous Post Next Post