មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំ


ភ្នំពេញ៖
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យបញ្ចប់កញ្ចប់ទី១ និងពិនិត្យវឌ្ឍនភាពការងារគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតកញ្ចប់បន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យការងារពេលនេះគឺផ្តោតលើបទដ្ឋានបច្ចេកទេសស្របតាមនិយាមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងសហការជាមួយអ្នកវិនិយោគក្នុងស្រុក ពិនិត្យលទ្ធភាពក្នុងការដាំដើមឈើនៅតាមប្រពន្ធ័ធារាសាស្ត្រ ដើម្បីរក្សាសោភ័ណភាព និងទប់ស្កាត់ហូរច្រោះផងដែរ ៕
















Previous Post Next Post