ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "អនុលោមភាព នៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "អនុលោមភាព នៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម"

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ”អនុលោមភាព នៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម “ ដែលប្រព្រឹត្តទៅនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។


សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងដោយ និយ័តករសន្តិសុខសង្គម (ន.ស.ស.) ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គមនៅកម្ពុជា ប្រកបដោយស័កិ្កសិទ្ធភាពនិងប្រសិទ្ធភាព។


សូមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយពេញមួយព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សរុបប្រមាណជាង១០០នាក់ ៕


















Previous Post Next Post