រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ភ្នំពេញ៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តស្ទឹងត្រែង។


កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ មានរបៀបវារៈសំខាន់ៗ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ 

១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ 

២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ 

៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ២០២៥ និង ទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាល។ 

៤. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

៥. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសម្រេច ស្តីពីការកែសម្រួលសមាសសភាព នៃសេចក្តីសម្រេច លេខ ០៨៨/២៤ សសរ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពី ការបែងចែកភារកិច្ច សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីទំនាក់ទំនងការងារជាមួយក្រុមប្រឹក្សាក្រុង ស្រុក និង ឃុំ សង្កាត់។

៦. ការពិនិត្យ និង អនុម័តលើសេចក្តី ព្រាងផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៦-២០២៧ និង គម្រោងថវិកា ឆ្នាំ២០២៦ របស់មន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត។


បន្ទាប់ពីស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការបូកសរុប និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះការងារធ្វើបានល្អ អាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ ត្រូវបន្តដោះស្រាយបញ្ហា ដែលកើតក្នុងមូលដ្ឋានរបស់ខ្លួន ដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋ មានការទុកចិត្ត មករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ពីអាជ្ញាធរឱ្យខ្លួន តាមមូលដ្ឋាន ផងដែរ ៕












Previous Post Next Post