រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា និងគណៈប្រតិភូរួមដំណើររួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកសាមគ្គីមានជ័យ និង អាជ្ញាធរមូលដ្ឋាន អញ្ជើញទៅពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


តំបន់សម្បទាននេះ មានផ្ទៃដីសរុប ១ ២០០ហិកតា ដោយបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងជំហានទីមួយ ចំនួន ១០៩ខ្នង ចាប់សាងសង់នៅឆ្នាំ២០២២ និងបន្តសាងសង់ផ្ទះ ក្នុងជំហានទី២ ចំនួន ១១០ខ្នង ទៀត។ ដោយឡែក ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសាងផ្លូវល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ៤ ១០០ម៉ែត្រ, និងសាងសង់អណ្ដូង ចំនួន ៤អណ្ដូង, បានតម្លើងម៉ាស៊ីនចម្រុះទឹកស្អាតចំនួនកន្លែងផងដែរ។ 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់ជូនអណ្ដូង ចំនួន ៣បន្ថែមទៀត តាមសំណើរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សម្រាប់បម្រើជូនសេចក្ដីត្រូវការរបស់គ្រួសារអតីតយុទ្ធជន។ 


បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ផ្លូវ ១ខ្សែ ប្រវែង ១៧គីឡូម៉ែត្រ ដែលចាប់ផ្ដើមពីភូមិស្រែសារ ឃុំត្បែងខ្ពស់ ទៅដល់ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវត្រូវបានក្រសួងដាក់បញ្ចូលទៅគម្រោងស្ថាបនា ជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅចុងឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ៕


















Previous Post Next Post