ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក/លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោកនាយ/នាយរង ការិយាល័យ លោកមេបញ្ជាការវរព្រំដែនគោកលេខ៨២៧ និងលោកអធិការ-អធិការរងសេនាធិការ និងកិច្ចការប៉ុស្តិ៍ ទាំង ៧ក្រុង/ស្រុក ផងដែរ ៕











