រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកមន្រ្តីសុខាភិបាល គឺជាកងទ័ពអាវសដែលឈរនៅជួរក្រោយ បន្ទាប់ពីកងទ័ពក្នុងភារកិច្ចមើលថែសុខភាពប្រជាជននៅក្នុងកាលៈទេសៈនៃការប្រយុទ្ធ ដើម្បីការពារទឹកដី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកមន្រ្តីសុខាភិបាល គឺជាកងទ័ពអាវសដែលឈរនៅជួរក្រោយ បន្ទាប់ពីកងទ័ពក្នុងភារកិច្ចមើលថែសុខភាពប្រជាជននៅក្នុងកាលៈទេសៈនៃការប្រយុទ្ធ ដើម្បីការពារទឹកដី


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ ឯកឧត្តមនៅតែបន្តឆ្លៀតចូលរួមចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣.៤២០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសហភាតរៈសុខាភិបាលទាំងអស់ ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និង មណ្ឌលសុខភាពទាំងអស់ ដែលកំពុង ផ្តល់សេវាថែទាំសុខភាពយ៉ាងសកម្ម ជូនដល់ប្រជាជន និងកងទ័ពនៅតាមបណ្តោយព្រំដែនក្នុងស្ថានការណ៍ដ៍តានតឹងនាពេលកន្លងមក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានប្រដូចមន្រ្តីសុខាភិបាលទាំងអស់ ជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា ២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តរវីរៈភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីចំនុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និង មធ្យោបាយ។ នៅក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ។  

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញចំនួនពីរ មកពីមន្ទីរពេទ្យបង្អែកព្រែកព្នៅ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត នៃខេត្តតាកែវ ៕


































Previous Post Next Post