ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ រស់នៅបណ្ដោះអាសន្នលើមាត់ព្រែកធ្លក តំបន់អភិរក្សពូជត្រី នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពីផលប៉ះពាល់ដោយការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ រស់នៅបណ្ដោះអាសន្នលើមាត់ព្រែកធ្លក តំបន់អភិរក្សពូជត្រី នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពីផលប៉ះពាល់ដោយការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់


ភ្នំពេញ៖
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី នៃកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ៨គ្រួសារ ដែលកំពុងរស់នៅបណ្ដោះអាសន្ននៅលើមាត់ព្រែកធ្លក តំបន់អភិរក្សពូជត្រី នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋទាំង ៨គ្រួសារ បានបញ្ជាក់ថា គាត់បានមករស់នៅលើមាត់ព្រែកធ្លកតំបន់អភិរក្សពូជត្រី នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ តាំងពីក្នុងរដូវប្រាំង រហូតមកដល់បច្ចុប្បន្ន ដោយប្រកបមុខរបរធ្វើចំការ ដាំពោត ដាំល្ពៅ និងបន្លែបង្ការផ្សេងៗ។ ចំពោះលំនៅដ្ឋានពិតប្រាកដរបស់គាត់កំពុងរស់នៅលើផ្ទះបណ្ដែតទឹកក្នុងភូមិផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពេលទឹកឡើងលេចមាត់ព្រែកធ្លកនេះគាត់និងវិលត្រឡប់ទៅកាន់ផ្ទះបណ្ដែតទឹកក្នុងភូមិរបស់គាត់វិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រព្រឹត្តបទល្មើសនេសាទ ដែលច្បាប់បានហាមឃាត់ នឹងត្រូវទទួលទោសតាមច្បាប់។ ដូច្នេះសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទនៅក្នុងតំបន់ឡូអភិរក្សពូជត្រីនេះជាដាច់ខាត។ 

ជាមួយនោះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានហាមដាច់ខាតមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តបន្តទៅទៀតអំពីការកាប់ទន្ទ្រានព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងតំបន់ឡូអភិរក្សនេះបានទៀតឡើយ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើតំបន់នេះ ត្រូវសហការជាមួយកងកម្លាំងចម្រុះ ក្នុងការផ្ដល់ព័ត៌មាន និងចូលរួម អនុវត្តឱ្យមានប្រសិទ្ធភាពនូវច្បាប់ស្ដីអំពីជលផល ពិសេសក្នុងរដូវបិទនេសាទ ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១ ខែមិថុនាកន្លងមក រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ដើម្បីថែរក្សាពូជត្រីរបស់យើងឱ្យសំបូរឡើងវិញសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស ក៏ដូចជាកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ប្រជាពលរដ្ឋទាំង ៨គ្រួសារ បានផ្ដាច់ញាចិត្ត ចូលរួមអនុវត្តតាមច្បាប់ស្ដីពីជលផល និងតាមការណែនាំរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្មជាតិខេត្តកំពង់ធំ។ ហើយបានសន្យាថា នៅរដូវទឹកឡើងខាងមុខដ៏ខ្លីនេះនិងចាកចេញពីតំបន់ឡូអភិរក្សទៅកាន់លំនៅឋានដើមវិញ ៕











Previous Post Next Post