ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជួយសម្រាលការលំបាកប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជួយសម្រាលការលំបាកប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ


ភ្នំពេញ៖
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដំណើរដោយ សមាជិកព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យចំនួន៤០០គ្រួសារ។

ឯកឧត្តមបណ្ឌិត បាននាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់បងប្អូនដែលកំពុងជួបទុក្ខលំបាកត្រូវភៀសសឹក ក្នុងគ្រាប្រទេសកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីបរទេស (សៀម)។

ឯកឧត្តមបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសឹកដែលរួមមាន មី សៀង ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ថ្នាំពេទ្យ និងថវិកាមួយចំនួន។

ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងគ្រាលំបាកនេះ ៕











Previous Post Next Post