ឯកឧត្តម កែ គឹមយ៉ាន កោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែ គឹមយ៉ាន កោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា


ភ្នំពេញ៖ ឯកឧត្តម កែ​ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានកោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា នេះជាខ្លឹមសារចំណារ នៅក្នុងឱកាសដែល ឯកឧត្តម កែ​ គឹមយ៉ាន និងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីយប់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាន ស្ថិតក្នុងភូមិកូនដំរី​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។


ក្នុងឱកាសដ៍សែនក្រៀមក្រំនោះ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្ដុកក្ដួលសោកសៅ និងស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដោយបានចាត់ទុក្ខមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ដ៏ធំធេង ឪពុក ឪពុកក្មេក និងជីតាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ទឹកចិត្តសណ្តោសប្រណីនិងមេត្តាធម៌ ចំពោះក្រុមគ្រួសារដែលក្នុងមួយជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំបុត្រធីតានិងចៅៗរហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមចំណែកបម្រើ និងអភិវឌ្ឍសង្គមជាតិ ហើយជាបាត់បង់នូវ ឥស្សរជនឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងសូមកោតសសើរចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា។ 


យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបានទៅ កាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕















Previous Post Next Post