អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យទីតាំងស្នាក់នៅ របស់ប្រជាពលរដ្ឋភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យទីតាំងស្នាក់នៅ របស់ប្រជាពលរដ្ឋភៀសសឹក


ភ្នំពេញ៖
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលបានចាកចេញពីតំបន់ប្រឈមព្រំដែនមករស់នៅទីតាំងមានសុវត្ថិភាព និងបានបន្តទទួលអំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគយ៉ាងសន្ធឹកសន្ធាប់ ពីបងប្អូន ក្នុង និងក្រៅខេត្ត ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូន ក្នុង និងក្រៅខេត្ត ដែលបានបរិច្ចាគ ថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន នេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កងកម្លាំងជួរមុខ និងជនភៀសខ្លួន។

ថវិកា និងសម្ភារៈជាស្បៀង គ្រឿងឧបភោគបរិភោគ ដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន ៕














Previous Post Next Post