ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជេីញពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យសម្រេចបានប្រមាណ ៩៥%
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជេីញពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យសម្រេចបានប្រមាណ ៩៥%


ភ្នំពេញ៖
បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិកបក្សនៅឃុំស្វាយជុករួចមក នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជេីញបន្តដំណើរទៅពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ 

សូមជម្រាបថា អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពការដ្ឋានប្រមាណ ៩៥% និងបានបំពាក់បរិក្ខារមួយចំនួន ហើយដែលនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់ពិធីប្រជុំពង្រឹងការងារគណបក្ស និងជំនួបធំៗផងដែរ។ 

ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ ឯកឧត្តមប្រធាន ក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យត្រួតពិនិត្យបច្ចេកទេសសាងសង់ឱ្យបានត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់ឱ្យបានឆាប់រួចរាល់ដើម្បីប្រគល់ជូនគណបក្សស្រុកអាចបំពេញការងារបម្រើដល់ប្រយោជន៍គណបក្សប្រជាជនកម្ពុជា ៕





























Previous Post Next Post