ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា ដឹកនាំក្រុមការងារប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា ដឹកនាំក្រុមការងារប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង


ភ្នំពេញ៖
នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារពិសេសប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងការគោរពស្វាគមន៍អបអរសាទរ និងគោរពអរគុណចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេីយបានចាត់តាំង ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឱ្យចុះមកដឹកនាំក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្តៅពាក់ព័ន្ធនឹងវិវាទដីធ្លី និងបញ្ហាព្រៃឈេីក្នុងខេត្តស្ទឹងត្រែង។ 

 ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសេីរខ្ពស់ចំពោះស្មារតីនិងឆន្ទៈសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងបណ្តាអង្គភាពចូលរួមសហការក្នុងបេសកកម្មនេះរួមមាន៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិផ្តល់ដីការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ, អង្គភាពប្រឆាំងអំពេីពុករលួយ ហៅកាត់ថា ACU និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកនានា ដែលបានរួមគ្នាអនុវត្តការងារទទួលបានលទ្ធផលល្អប្រសេីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពោលគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យគ្រប់បញ្ហាវិវាទនៅក្នុងភូមិសាស្ត្រទីតាំងនោះ ហេីយក៏បានដាក់ផែនការបន្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តកំណត់មុខសញ្ញា និងអនុវត្តឱ្យបានជោគជ័យជាបន្តទៀតនូវគ្រប់ការងារដែលបានដាក់ជូននៅក្នុងអង្គប្រជុំនេះ ៕













Previous Post Next Post