ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំ​ព្រះវស្សា​នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំ​ព្រះវស្សា​នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម


ភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋានស្រុកកំពង់សៀម រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីគណៈអភិបាលស្រុកកំពង់សៀម បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង ៨៥អង្គ និងជូនយាយជី តាជី ចំនួន៥០នាក់ នៅវត្តហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


ទេយ្យទានដែលបានប្រគេនរួមមាន ទៀនព្រះវស្សា១គូ សាដក៥ ស្ករស១បាវ ទឹកដោះគោខាប់១កេស ត្រីខ១កេស ទៀនក្រមួន១គីឡូ ធូបមាសដុំធំ១ដុំ អង្ករ២បាវ ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មីជាតិ៥កេសធំ និងបច្ច័យមួយចំនួនទៀត។


ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅវត្តក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។


ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃនិងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ៕













Previous Post Next Post