ឯកឧត្តម ឈួរ សុបញ្ញា៖ ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព


ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋានសម្ភារៈជូនប្រជាការពារភូមិទាំង១៨ ចំនួន ១៨០នាក់ ចំណុះឃុំដំណាក់រាំង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងក្រុមការងារឃុំសរុបប្រមាណ ២៣០រូប។


ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា៖ ប្រជាការពារពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមជួយនៅក្នុងមូលដ្ឋានគ្រប់បែបយ៉ាងក្នុងការចូលរួមការងារអនាម័យបរិស្ថាន និងសូមថ្លែងអគុណគុណដល់ប្រជាការពាររបស់យើង និងសូមបន្តការងារដ៏ឧត្តុងឧត្តមរបស់បងប្អូនបន្ថែមទៀត។ 


ឯកឧត្តម ឈួរ សុបញ្ញា បានបន្តថា ការលះបង់ទាំងកម្លាំងកាយចិត្ត របស់បងប្អូនប្រជាការពារ គឺបានដើរតួយ៉ាងសំខាន់ក្នុងការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់បទល្មើស និងផ្តល់ព័ត៌មាន ព្រមទាំងជួយដល់កិច្ចការងារសន្តិសុខ មនុស្សធម៌ និងរដ្ឋបាលផ្សេងៗទៀតផងដែរ។

 

ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានថ្លែងថា ការប្រគល់ឯកសណ្ឋាននាពេលនេះ គឺជាកិត្តិយស និងជានិមិត្តរូបនៃការទទួលស្គាល់ប្រជាការពាររបស់អ្នកឃុំដំណាក់រាំងយើង ហើយយើងអាចបង្កើតវប្បធម៌បំពេញការងារជាមួយគ្នា ដែលនេះជាទឹកចិត្តរបស់ក្រុមការងារ បានជួយឧបត្ថម្ភនូវឯកសណ្ឋានមានសម្លៀកបំពាក់ ដែលជាឯកសណ្ឋានច្បាស់លាស់ យើងត្រូវចូលរួមជ្រោមជ្រែងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការកសាងមូលដ្ឋានឃុំយើងជាភូមិដ្ឋានក្សេមក្សាន្ត២៤ម៉ោង លើ២៤ម៉ោង ស្របតាមទស្សន:វិស័យរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាជនគ្រប់ពេលវេលា ៕
















Previous Post Next Post