ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួបសំណេះសំណាលជាមួយកីឡាករប្រដាល់ ពេជ្រ សម្បត្តិ, សុខ ធី និងគ្រូបង្វឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួបសំណេះសំណាលជាមួយកីឡាករប្រដាល់ ពេជ្រ សម្បត្តិ, សុខ ធី និងគ្រូបង្វឹក


ភ្នំពេញ៖
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យកីឡាករប្រដាល់ ពេជ្រ សម្បត្តិ និង សុខ ធី និងគ្រូបង្វឹកកីឡាករទាំងពីរជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករនិងគ្រូបង្វឹក បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមលើកស្ទូយវិស័យកីឡាប្រដាល់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន។


ក្នុងនាមលោកជាអ្នកគាំទ្រស្រលាញ់ចូលចិត្តកីឡា ប្រដាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរភាគច្រើនក៏កំពុងគាំទ្រលើវិស័យកីឡាប្រដាល់នេះកាន់តែច្រើនឡើងផងដែរ។ ក្នុងន័យនេះគឺដើម្បីជំរុញឲ្យកីឡាករទាំងពីរ ត្រូវបន្តខិតខំហ្វឹកហាត់គោរពវិន័យ និងវិជ្ជាជីវៈជាកីឡាប្រដាល់ ឲ្យបានម៉ឹម៉ាត់ ដើម្បីឈានទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ជាមួយកីឡាករបរទេស នាំយកភាពជោគជ័យជូនដល់ខ្លួនឯង ក្រុមគ្រួសារ និងមុខមាត់ប្រទេសជាតិ។


ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភនាឡិកាដៃ ដែលមានរូបសម្តេចទាំងទ្វេ ជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋខ្មែរទុកជាវត្ថុអនុស្សាវរីយ៍ជូនដល់កីឡាករនិងគ្រូបង្វឹកទាំងពីរម្នាក់ៗចំនួនមួយផងដែរ ៕



















Previous Post Next Post