អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ចេញរថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ចេញរថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ

ភ្នំពេញ៖ បងប្អូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រម៉ាឡៃ ដើម្បីវិលមកស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្ដាខេត្តនានា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ 


ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួលរៀបចំនៅទីតាំងសំចតបណ្ដោះអាសន្ន នៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករ បានសម្រាក រួមនឹងបានផ្តល់អាហារ មុនបន្តដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំនូវរថយន្តជាច្រើនគ្រឿង ដើម្បីជូនបងប្អូនវិលទៅស្រុកកណើរវិញ។ 


ក្នុងនោះ ក្រុមការងារ ចម្រុះមានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បបសខេត្ត រង់ចាំទទួលបងប្អូនដែលត្រឡប់មកកម្ពុជា ព្រមទាំងបានណែនាំអំពីឱកាសការងារ ដែលផ្តល់ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកឱកាសឱ្យបងប្អូនពលករ មានការងារធ្វើនៅក្នុងស្រុក ដោយមិនចំបាច់ចំណាក់ស្រុកទៅប្រទេសជិតខាងឡើយ។ 


បងប្អូនពលករ ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារដ្ឋបាលខេត្ត ដែលបានទទួលពួកគាត់យ៉ាងរួសរាយរ៉ាក់ទាក់ ព្រមទាំងបានផ្តល់ការងារពួកគាត់មានឱកាសការងារធ្វើនៅក្នុងស្រុក ជួបជុំប្រពន្ធកូន ហើយពួកគាត់ក៏បានសន្យាថា នឹងមិនវិលត្រឡប់ទៅធ្វើការចំណាកស្រុកនៅប្រទេសថៃវិញឡើយ ដោយពួកគាត់មានឱកាសធ្វើការងារនៅក្នុងស្រុក នៅជិតឪពុកម្តាយ និងប្រពន្ធកូន ៕









Previous Post Next Post