ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី


ភ្នំពេញ៖
នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម ក្នុងភូមិសាស្ត្រចំណុចមុំបី ខេត្តព្រះវិហារ។

ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន  ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោក វរសេនីយ៍ ឯក សៀង សាត ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុក  ស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ជួយ រៀបចំពិធីបុណ្យសពជូនចំពោះ លោក វរសេនីយ៍ ឯក សៀង សាត ទៅតាមប្រពៃណីខ្មែរ ទាំងបុណ្យ ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ហើយ ក្នុងនាមរាជរដ្ឋាភិបាល ក៏បានសូមថ្លែងអំណរគុណដល់ស្ថាប័ន ធនាគារ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលី។ឯកឧត្តមសន្តិបណ្ឌិត ក៏បានសម្រេចផ្តល់ក្របខណ្ឌ ដល់កូនស្រីរបស់វីរកងទ័ព ដែលពលីជីវិតក្នុងសមរភូមិជួរមុខ ចំនួន ១នាក់ ដោយ អនុវត្តទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ឈុំ សុខខេង ត្រូវជាភរិយារបស់ លោក វរសេនីយ៍ ឯក សៀង សាត ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោក អនុសេនីយ៍ត្រី ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជន។ 

ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោក វរសេនីយ៍ ឯក សៀង សាត រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត។ 

សូមបញ្ជាក់ថា លោក វរសេនីយ៍ ឯក សៀង សាត អាយុ ៤៤ឆ្នាំ បម្រើការងារនៅយោធិននៃកងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣  មានភរិយា ឈ្មោះ ឈុំ សុខខេង អាយុ ៣១ឆ្នាំ សព្វថ្ងៃមានមុខរបប ធ្វើស្រែចំការ មានកូនចំនួន៣នាក់ ស្រី ទាំង៣នាក់ កូនទី១. ឈ្មោះ សេក កាន់ដា អាយុ១៤ឆ្នាំ, ទី២ ឈ្មោះ សេក នីតា អាយុ ៩ឆ្នាំ, ទី៣ ឈ្មោះ សេក ម៉ូលីកា អាយុ ២ឆ្នាំ ៕











Previous Post Next Post