ភ្នំពេញ៖ នាថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សៀង សាត មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ប៉ែន វិបុល បានសម្ដែងនូវការគោរព និងចង់ចាំជានិច្ចនូវវីរភាពដ៏ឧត្ដុង្គឧត្ដមចំពោះពលីកម្មដ៏ធំធេងនេះ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធព លោកអនុសេនីយ៍ឯក សៀង សាត បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕