ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វរសេនីយ៍ទោ លឹម ឧសភា នាយសេនាធិការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែម ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ត្រូវត្រៀម២៤លើ២៤ម៉ោង ហាមអវត្តមានដាច់ខាត, ត្រូវចូលរួមថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ, ត្រូវគោរពតាមបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជាមណ្ឌលប្រតិបត្តិការ និងវេនប្រចាំការ, លើកឡើងពីបញ្ហាគ្រឿញៀនហាមដាច់ខាត បើសិនជាមាន នាយទាហាននាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រូបណាពាក់ពន្ធ័នឹងករណី គ្រឿងញៀន គឺត្រូវអនុវត្តតាមច្បាប់ ដោយមិនមានការលើកលែងដាច់ខាត, គោរពតួនាទីភារកិច្ច ក្នុងអង្គភាព,ផ្សព្វផ្សាយលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត,ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

Tags:
ព័ត៌មានជាតិ