រដ្ឋមន្ត្រីសុខាភិបាល៖ សុវត្ថិភាពនៃសុខភាព មិនបានមកដោយភាពចៃដន្យនោះទេ ហើយសុវត្ថិភាពនេះ មិនឈប់សំចតឡើយ គឺទាមទារការចូលរួមប្រឹងប្រែងធ្វើអោយមានជាប់ជាប្រចាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល៖ សុវត្ថិភាពនៃសុខភាព មិនបានមកដោយភាពចៃដន្យនោះទេ ហើយសុវត្ថិភាពនេះ មិនឈប់សំចតឡើយ គឺទាមទារការចូលរួមប្រឹងប្រែងធ្វើអោយមានជាប់ជាប្រចាំ


ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៧៩នាក់។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីគោលបំណងនៃវគ្គចែករំលែក ដែលបានធ្វើមកចំនួន៧៤ដង រួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះមិនដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទេ ដោយសារវគ្គនេះមានលក្ខណៈពិសេសមួយ ដែលមន្រ្តីសុខាភិបាលមិនត្រឹមតែទទួលបានទ្រឹស្តីនៃការដឹកនាំទេ តែបានទទួលនូវឧទាហរណ៍ដែលមានភាពជាក់ស្តែងសម្រាប់វិស័យសុខាភិបាលទាំងមូលផងដែរ។ 


បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យ បានផ្តល់ជាស្មារតី និង គោលដៅរួម ដើម្បីជួយឱ្យមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ ព្រមទាំងមានកំលាំងចិត្តក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅនោះ។ 


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យអ្នកចូលរួមវគ្គទាំងអស់ចាប់កាន់យកទម្លាប់យកគោលគំនិតដែលបានពីវគ្គបណ្តុះបណ្តាលរៀងរាល់ថ្ងៃអង្គារ៍នេះ ទៅប្រើប្រាស់ នៅក្នុងស្ថានភាពជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងនាំយក feedbacks មកឆ្លុះបញ្ចាំង។


ឆ្លៀតឱកាសនេះដែរ តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាលនៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិខ្ពស់ មានការតាំងចិត្តខ្ពស់ និងបានជំនៈរាល់ឧបសគ្គក្នុងការផ្តល់សេវាសុខភាពជូនប្រជាជនដែលត្រូវជម្លៀសមកតំបន់សុវត្ថិភាព។ 


ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីខេត្តនិងស្រុកប្រតិបត្តិ បន្តចុះជាប់ និងស្វែងយល់ពីសុខទុក្ខរបស់មន្រ្តីរបស់ខ្លួនឱ្យបានជាប្រចាំ។ 


ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកសំបូរនៃរដ្ឋបាលខេត្តក្រចេះ លើប្រធានបទនៃការបង្កើនទំនាក់ទំនងរវាងមន្ទីរពេទ្យ និងសហគមន៍ ៕















Previous Post Next Post