ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងលោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១ និងលេីកទិសដៅបន្តរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ព្រមជាមួយអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម លលោកឧត្តមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សហប្រធាន និងអង្គប្រជុំអំពីលទ្ធផលការងារប្រចាំឆមាសទី១ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ដរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សៀង សុវត្ថិ បានឯកភាពទៅលើសេចក្តីរាយការណ៍ និងទិសដៅបន្តរបស់នាយកដ្ឋាន ព្រមទាំងបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានរួមគ្នាសម្រេចសមិទ្ធផលការងារជាច្រើនក្នុងឆមាសទី១។ លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញឱ្យលោក លោកស្រី អនុប្រធាននាយកដ្ឋាន ដែលទទួលដឹកនាំតាមការិយាល័យជំនាញ ត្រូវបន្តពង្រឹងការអនុវត្ត និងបំពេញការងារប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
បន្ថែមលើសពីនោះដែរ លោកឧត្តមសេនីយ៍ទោ អុីវ វាសនា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីទាំងអស់របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ។ លោក ឧត្តមសេនីយ៍ទោ ក៏បានលើកឡើងនូវចំនុចជាវិជ្ជមានចំពោះគំនិតនវានុវត្តន៍ រួមជាមួយឆន្ទៈការងារមោះមុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានស្តែងចេញតាមរយៈរបាយការណ៍លទ្ធផលការងាររយៈពេល៦ខែនេះ។
លោកឧត្តមសេនីយ៍ទោ បានផ្តល់ជាអនុសាសន៍ ដើម្បីជំរុញដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ត្រូវបន្តខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀត ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់មហាជន។ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំ និងលើកទឹកចិត្តដល់មន្ដ្រីទាំងអស់ ត្រូវបន្តខិតខំ សហការគ្នាបំពេញការងារ ដើម្បីធ្វើយ៉ាងណាឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ កាន់តែរីកចម្រើនជាបន្ដទៀត ៕













