ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង


ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណ បូជនីយដ្ឋានយុទ្ធជនពលី ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 


អញ្ជើញមានវត្តមានក្នុងអង្គពិធីរួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំង៣ប្រភេទ, មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត, ក្រុមប្រឹក្សា និងអភិបាលស្រុកជុំវិញខេត្ត, តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ, បងប្អូនអតីតយុទ្ធជន និងនិវត្តជន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៥០០នាក់។


ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានពាំនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ អតីតយុវជន និងនិវត្តន៍ជន ចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ១បាវ, ទឹកសុទ្ធ ១កេស, មី១កេស, ត្រីខ ១យួរ, ទឺកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ក៏បានផ្តល់ជូនស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនូវកុំព្យូទ័រ ចំនួន១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងម៉ាសុីនទឹកក្តៅ-ត្រជាក់ចំនួន ១គ្រឿង ព្រមទាំងតុកៅអីប្រជុំ និងសម្រាប់បំពេញការងាររដ្ឋបាលប្រចាំថ្ងៃរបស់ស្នាក់ការនេះផងដែរ។ 


គួរជម្រាបជូនផងថា អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនេះ មាន ទទឹងប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង ២៨ម៉ែត្រ ស្មើនឹង ២៥២ម៉ែត្រការ៉េ, ប៉ឺបមុខក្រោយ ១០,៥០ម៉ែត្រ គុណនឹង ៦,៥០ម៉ែត្រ ស្មើរនឹង ៦៨ម៉ែត្រការ៉េ ដែលចែកចេញជា ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងការសាងសង់អគារនេះផងដែរ ៕



















































Previous Post Next Post