អភិបាលខេត្តកណ្ដាល ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុកទាំងអស់ ត្រូវបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ឱ្យអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុកទាំងអស់ ត្រូវបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ឱ្យអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន


ភ្នំពេញ៖
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវស្រង់ទិន្នន័យល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ 

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសល្បែង Online ខុសច្បាប់។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទសូមដកខ្លួនចេញជាបន្ទាន់ ហើយក្នុងករណីដែលរកឃើញថា មានមន្ត្រីណាម្នាក់មានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ និងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ឡើង ៕

















Previous Post Next Post