#មិត្តភាពដែកថែប កម្ពុជា-ចិន
កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុអហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រភិភូសមាជិកក្រុមដឹកនាំបក្សកុម្មុយនីស្តចិន(CPC)នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕
















