ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម


ភ្នំពេញ៖
នារសៀលថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានចុះ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជំលៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូនលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយជាសម្ភារៈប្រើប្រាស់មកចែកជូន សរុបមានចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន មួយកញ្ចប់ (ដែលមានមុង១, ភួយ១, ខ្នើយ១, កន្ទេល១, សារ៉ុង១ និងក្រម៉ា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន២កញ្ចប់ ក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់ (ឃីត)។ អំណោយដែលផ្តល់ជូននាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដែលសម្តេចប្រធានព្រឹទ្ធសភា លោកបានអញ្ជើញចុះសំណះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តពោធិ៍ ៥០០០ដើម កាលពីម្សិលមិញ (នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥)។

មុននឹងចាប់ផ្តើមពិធី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអុចធូបថ្វាយបង្គំព្រះពុទ្ធបដិមាករ និងព្រះសង្ឃ ដែលគង់នៅវត្តពោធិ៍ ៥០០០ដើម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ សុខសន្តិភាព សុខភាពល្អ និងថែរក្សាបងប្អូនទាំងអស់កុំឱ្យមានការឈឺស្កាត់ ពិសេសឆាប់បានត្រឡប់កាន់ផ្ទះវិញ។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋ ១). សូមឱ្យបងប្អូនរស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ, ២). សូមប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា, ៣). សូមមានការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ ទៅលេងទឹកអាចមានគ្រោះថ្នាក់ និង ៤). សូមឱ្យបងប្អូនគេងក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលជារដូវវស្សា។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាល ត្រូវបង្កើន និងបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូននៅទីនេះឱ្យបានខ្ពស់ ជាពិសេសផ្នែកសង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមស្ថានការណ៍ចាំបាច់។ ឯកឧត្តមសាស្ត្រាចារ្យ សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះវិហារ ដែលបានជួយសម្របសម្រួលក្នុងការស្នាក់នៅ ទឹកស្អាតប្រើប្រាស់ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខុមាលភាពប្រជាពលរដ្ឋ ៕





























Previous Post Next Post