ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំក្រុមការងារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំក្រុមការងារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)


ភ្នំពេញ៖
កាលពីព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី ច័ន្ទតុលា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារចុះជួយក្រុងឧដុង្គម៉ែជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំក្រុមការងារប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដែលប្រព្រឹត្តទៅក្នុងស្នាក់ការគណបក្សប្រជាជកម្ពុជាសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម លី សុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយក្រុងឧដុង្គម៉ែជ័យ។

ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ សយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងឧដុង្គម៉ែជ័យ លោក គង់ សុផាន់ណៈ អភិបាលរង នៃគណៈអភិបាលក្រុងឧដុង្គម៉ែជ័យ ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់វាលពង់ ក្រុមចលនាភូមិទាំង២៧ភូមិក្នុងសង្កាត់វាលពង់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារចុះជួយសង្កាត់វាលពង់សរុប ៥៦៦នាក់។ 

ក្នុងនោះក្រុមការងារក៏មានបម្រើអាហារពេលព្រឹក និងភេសជ្ជៈជូនអ្នកចូលរួមទាំងអស់ បន្ថែមលើសពីនេះក៏មានការចាប់រង្វាន់លេងកំសាន្តបង្កើតបរិយាកាសរីករាយ ព្រមទាំងមានពិធីផ្លុំនំដើម្បីអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ។

គណបក្សប្រជាជនកម្ពុជា ជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប ៕














Previous Post Next Post