ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ថ្លែងរំលឹកក្នុងពិធីគោរពទង់ជាតិនេះ ទៅដល់កងកម្លាំងក្រោមឱវ៉ាទ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ធានាលើកិច្ចការងារជំនាញប្រចាំថ្ងៃ និងអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងកិច្ចការពារនូវបូរណភាពទឹកដី លើភូមិសាស្រ្តទទួលខុសត្រូវ ៕










