សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបង្ហាញការយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាជនគ្រប់ស្ថានភាពសុខភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបង្ហាញការយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាជនគ្រប់ស្ថានភាពសុខភាព


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែបង្ហាញនូវការយកចិត្តទុកដាក់ និងចិត្តមេត្តាករុណាចំពោះប្រជាជនខ្វះខាត ដែលកំពុងជួបប្រទះនឹងបញ្ហាសុខភាព។


នៅពេលទទួលបានដំណឹងអំពីស្ថានភាពប្រជាជនរស់នៅភូមិតាងួន ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះដែលកំពុងជួបការលំបាកផ្នែកសុខភាព។ សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញលោកជំទាវ យក់ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ផ្តល់ការសង្រ្គោះឱ្យអ្នកជំងឺទទួលបានការព្យាបាលសមស្របតាមស្ថានភាពជំងឺជាក់ស្ដែងតាមបច្ចេកទេស។ 


ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានការផ្តល់សេវាព្យាបាលដោយការយកចិត្តទុកដាក់ ជំនាញវិជ្ជាជីវៈ ហើយជាលទ្ធផលនៃការព្យាបាលសុខភាពអ្នកជំងឺបានធូរស្បើយ និងវិលត្រឡប់ទៅគេហដ្ឋានវិញនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ 


ក្រុមគ្រួសារអ្នកជំងឺបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពទាំងអស់សម្រាប់ការជួយជ្រោមជ្រែង និងផ្តល់ការយកចិត្តទុកដាក់បំផុតអំឡុងពេលសង្គ្រោះព្យាបាលអ្នកជំងឺដែលត្រូវជាប្រពន្ធ ម្តាយ និងជីដូនឱ្យបានធូរស្បើយត្រលប់មកលំនៅឋានខ្លួនវិញព្រមទាំងបានឧបត្ថម្ភនូវថវិកា និងសម្ភារបរិក្ខាពេទ្យសម្រាប់ការបន្តការថែទាំសុខភាពឱ្យកាន់តែល្អប្រសេីរ ៕













Previous Post Next Post