សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគោយន្តកន្ត្រៃយ៍ និងសម្ភារៈបំពាក់ ជូនទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារមាតុភូមិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគោយន្តកន្ត្រៃយ៍ និងសម្ភារៈបំពាក់ ជូនទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារមាតុភូមិ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល គោយន្តកន្ត្រៃយ៍ រម៉កដែក សម្ភារៈបម្រើការងារកសិកម្ម និងសម្ភារៈបំពាក់ផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក ផ្តល់ជូនទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កំពុងបំពេញភារកិច្ចជួរមុខនៃមាតុភូមិ។

តាងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ ដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រើយសុភមង្គល និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕









Previous Post Next Post