ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកអង្ករ និងថវិការបស់សម្តេចធិបតី ចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងភូមិចំនួន៧ នៃឃុំក្រាំងស្គារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកអង្ករ និងថវិការបស់សម្តេចធិបតី ចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងភូមិចំនួន៧ នៃឃុំក្រាំងស្គារ



ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស​ និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ​ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញនាំយកអង្ករចំនួន ១០០បាវ និងថវិកាមួយចំនួន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងភូមិចំនួន៧ នៃឃុំក្រាំងស្គារ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។


ក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច និងលោកជំទាវបណ្ឌិត និងក្រុមការងារ ចុះជួយឃុំក្រាំងស្គារ ដែលតែងតែជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាប់ជាប្រចាំ ដូចអ្វីដែលសម្តេចតេជោ និងសម្តេចធិបតី ធ្លាប់បានរំលឹកជាប់ជាប្រចាំនោះគឺ មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនបានដឹងនោះទេ ៕















Previous Post Next Post