ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិន សហការរួមគ្នាលើការធ្វើឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិន សហការរួមគ្នាលើការធ្វើឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ



ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism) ដែលរួមការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts,​​ Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ក៏ដូចជាជំនួយបណ្តុះបណ្តាលធនធានមនុស្ស។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ ៕


















Previous Post Next Post