រដ្ឋមន្ត្រីសុខាភិបាល បន្តចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋជម្លៀសស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល បន្តចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋជម្លៀសស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ


ភ្នំពេញ៖
បន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនជម្លៀស មកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបន្តចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋជម្លៀសស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។


នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណេះសំណាល សួរសុខទុក្ខពីការរស់នៅរបស់បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដោយសូមយកចិត្តទុកដាក់ចំពោះសុខភាព ជាដំបូងបំផុត ប្រកាន់ខ្ជាប់នូវអនាម័យ ហូបទឹកស្អាត បរិភោគស្អាត រស់នៅស្អាត បង្ការពីជំងឺឆ្លងនានា និងសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារពីជំងឺគ្រុនឈាម។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋយើង ករណីមានបញ្ហាសុខភាព សូមប្រញ៉ាប់ទៅពិនិត្យសុខភាពនៅស្តង់ប្រចាំការរបស់មន្រ្តីសុខាភិបាលនៅទីនេះ ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ជាពិសេសស្រ្តីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងកុមារ ៕


















Previous Post Next Post