កំពង់ស្ពឺ,នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបប្រតិភូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន នៅសាលបដិសណ្ឋារកិច្ច ជាន់ទី ១ នៃអគាររដ្ឋបាលខេត្ត។










