ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសំណេះសំណាលសួរសុខទក្ខកងកម្លាំងយោធាភូមិភាគទី៥ ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ផងដែរ។
ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ ការយកចិត្តទុកដាក់ និងជូនពរជ័យពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត រួមនឹងឥស្សរជនគណបក្សប្រជាជនកម្ពុជា ជូនចំពោះកងកម្លាំងទាំងអស់សូមជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវថែទាំសុខភាពនិងបន្តស្មារតីប្រុងប្រយ័ត្ន ការពារទឹកដី អធិបតេយ្យភាពជាតិយើង ៕














