កម្លាំងជំនាញនគរបាលខេត្តក្រចេះ សហការជាមួយ កម្លាំងជំនាញនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីលួចគោ-ក្របីយ៉ាងសកម្ម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងជំនាញនគរបាលខេត្តក្រចេះ សហការជាមួយ កម្លាំងជំនាញនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីលួចគោ-ក្របីយ៉ាងសកម្ម


ក្រចេះ៖
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តការចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ បំបែកសំណុំរឿង ក្នុងអំពើលួចគោ-ក្របីយ៉ាងសកម្ម ១ករណី។ ក្នុងនោះមានមុខសញ្ញាប្រុស-ស្រីចំនួន ៤នាក់ រួមទាំងមុខសញ្ញាទទួលផលចោរកម្មផងដែរ សុទ្ធតែជាមុខសញ្ញាសកម្ម និងមានទីលំនៅនៅខេត្តផ្សេងគ្នា ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតីវិធី។ ក្នុងប្រតិបត្តការនេះនគរបាលក៏បាន ដកហូតវត្ថុតាងរួមមានគោ-ក្របីចំនួន ១០ក្បាលផងដែរ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យប្រុស-ស្រីខាងលើនេះ ជាមុខសញ្ញាចាស់ក្នុងអំពើលួចគោក្របីច្រើនករណីនៅក្នុងមូលដ្ឋានខេត្តក្រចេះកន្លងមក។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គោ ក្របីកន្លងមក សូមមកពិនិត្យភិនភាគ គោ ក្របី ដែលបានដកហូតនិងកំពុងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ សូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ: 0888393168 ៕






Previous Post Next Post