មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តព្រះវិហារ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខេត្តព្រះវិហារ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស.


ព្រះវិហារ៖
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ" ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តព្រះវិហារ សរុបប្រមាណជា ១៩០នាក់ នៅសាខា ប.ស.ស. ខេត្តព្រះវិហារ។

ថ្លែងឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារ មានមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ប្រធាន/អនុប្រធាន និងសមាជិកភូមិ ប្រធាន/អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ អតីតមន្រ្តីរាជការ អតីតយុទ្ធជន បានចុះបញ្ជីជាមួយ ប.ស.ស. សរុបចំនួន ១០,៥២៩នាក់ ដោយក្នុងនោះមានមេគ្រួសារចំនួន ២,១០២នាក់ បានយកអ្នកក្នុងបន្ទុករបស់ពួកគាត់មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះមានសហព័ទ្ធចំនួន ១,២២៧នាក់ និងកូនក្នុងបន្ទុកចំនួន ៣,៣៧៨នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា មន្រ្តីរាជការ ដែលបាននាំអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និងកូនចុះបញ្ជីជាសមាជិក ប.ស.ស. រួចរាល់នឹងទទួលបានការគាំពារផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ និងព្យាបាល ដោយមិនព្រួយបារម្ភពីបន្ទុកចំណាយច្រើន នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស. ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម យឹម បញ្ញា អភិបាលរង តំណាង ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងជំរុញដល់អ្នកចូលរួមទាំងអស់ត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពគ្រួសារប្រកបដោយភាពកក់ក្តៅ ៕














Previous Post Next Post