ក្រចេះ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តខែបន្ត និងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់ម៉ូតូចំនួន ០១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរកណ្តៀរសែនជ័យ សម្រាប់បម្រើការងារក្នុងអង្គភាព។ ព្រមទាំងប្រគល់ថវិកាលើកទឹកចិត្តរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជូនដល់ ការិយាល័យ និងអធិការរដ្ឋាននគរបាលក្រុង-ស្រុក ក្នុងសកម្មភាពការចុះធ្វើនិងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៕



























