ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាអតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាអតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម


កំពង់ចាម៖
នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំងជាអតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម នៅវត្តជ្រោយថ្ម ក្រុងកំពង់ចាម។

មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់បុគ្គលដ៏មានតម្លៃមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី បំពេញភារកិច្ចបម្រើសង្គមជាតិអស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេស ក្នុងពេលបំពេញភារកិច្ចជា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ឯកឧត្តមបានរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមកិច្ច ការគាំពារ និងជួយជ្រោមជ្រែងប្រជាពលរដ្ឋងាយរងគ្រោះ ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងការងារយុវនីតិសម្បទា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងសមធម៌សង្គម។ ក្នុងតួនាទីជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តមបានបន្តលះបង់កម្លាំងកាយចិត្តក្នុងការងារមនុស្សធម៌ ចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយ និងស្ថានភាពខ្វះខាត។ ការលះបង់ក្នុងវិស័យសង្គមកិច្ច និងមនុស្សធម៌ទាំងនេះ នឹងនៅជាការចងចាំដ៏មានតម្លៃសម្រាប់សហការី និងប្រជាពលរដ្ឋ។

ឯកឧត្តម ឈួរ សុបញ្ញា សូមសម្តែងនូវសេចក្តីសោកស្តាយ និងអាឡោះអាល័យយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់ឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ឈួរ សុបញ្ញា សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារ និងសូមមានកម្លាំងចិត្តរឹងមាំ ដើម្បីឆ្លងកាត់ការបាត់បង់ដ៏ធំធេងនេះ។ ក្នុងនាមជាអ្នកបន្តវេនធ្លាប់បំពេញការងារជាមួយគ្នាកន្លងមកក្នុងវិស័យសង្គមកិច្ច ឯកឧត្តមសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ សូមបានទទួលមគ្គផល និងផលានិសង្សនៃអំពើកុសលទាំងឡាយ និងសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕


















Previous Post Next Post