មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តត្បូងឃ្មុំ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តត្បូងឃ្មុំ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស.


ត្បូងឃ្មុំ៖
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តត្បូងឃ្មុំ សរុបប្រមាណជាង ២០០នាក់ នៅសាខា ប.ស.ស. ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ មានមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ប្រធាន/អនុប្រធាន និងសមាជិកភូមិ ប្រធាន/អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ អតីតមន្រ្តីរាជការ អតីតយុទ្ធជន បានចុះបញ្ជីជាមួយ ប.ស.ស. សរុបចំនួន ១៣,៤៩៩ នាក់ ដោយក្នុងនោះមានមេគ្រួសារចំនួន ៣,០៤៩នាក់ បានយកអ្នកក្នុងបន្ទុករបស់ពួកគាត់ទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះមានសហព័ទ្ធចំនួន ២,០៨០នាក់ និងកូនក្នុងបន្ទុកចំនួន ៤,៣៨០នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា មន្រ្តីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និងកូន បានចុះបញ្ជីជាសមាជិក ប.ស.ស. រួចរាល់ នឹងទទួលបានការគាំពារផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ និងព្យាបាល ដោយមិនព្រួយបារម្ភពីបន្ទុកចំណាយច្រើន នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស. ផងដែរ។

ក្នុងឱកាសជាមួយគ្នានោះ ឯកឧត្ដម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងជំរុញដល់អ្នកចូលរួមទាំងអស់ត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា សំដៅធានាបាននូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពគ្រួសារប្រកបដោយភាពកក់ក្តៅ ៕









Previous Post Next Post