លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ចុះសួរសុខទុក្ខនិងនាំយកគ្រឿង ឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ចុះសួរសុខទុក្ខនិងនាំយកគ្រឿង ឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារ


កំពង់ស្ពឺ៖
លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ តំណាងគឺ លោក ហែម សុវណ្ណ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាក្នុងករណីពិសេសប្រចាំស្រុកថ្ពង និងលោក ឆូយ ហ៊ីម សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំអមលាំង អញ្ជើញចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន២គ្រួសារ៖ គ្រួសារទី១. ឈ្មោះ ឃ្នី នី ប្រពន្ធឈ្មោះ វ៉ន រិន រស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងគមរួសារទី២. ឈ្មោះ អ៊ុំ អ៊ុក (ចាស់ជរា) រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

ក្នុងឱកាសសួរសុខទុក្ នោះ ក្រុមការងារ ជាតំណងក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រួយបារម្ភ ព្រមទាំងនាំយក អំណោយដ៏ថ្លៃថ្លារបស់លោកប្រធាន ម៉េង ស្រ៊ុន ប្រគល់ជូនគាត់ផងដែរ ដោយក្នុង មួយគ្រួសារទទួលបាននូវ៖ អង្ករ ៤បេ (២០គីឡូ), ទឹកភេសជ្ជៈ ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខ ១យួរថែមទៀតផង ៕





Previous Post Next Post