ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំក្រុមការងារ ស.ផ.ក ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំក្រុមការងារ ស.ផ.ក ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត"


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ស.ផ.ក ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សអំពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត" ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ២០នាក់។

កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណង៖ (១). រាយការណ៍អំពីលទ្ធផលនៃការចុះធ្វើបច្ចុប្បន្នភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង, (២). រាយការណ៍អំពីលទ្ធផលចំនួនរថយន្តដែលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយភ្នែក តាមរយៈក្រុមការងារនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅខេត្តស្វាយរៀង, (៣). ពិភាក្សាអំពីយន្តការក្នុងការបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត" ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត ស្ថិតិនៅខេត្តកំពង់ឆ្នាំង និង(៤). ពិភាក្សាអំពីការងារទិសដៅអនុវបន្ត។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានបង្ហាញពីជំហរក្នុងការបន្តសហការយ៉ាងពេញទំហឹងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ដើម្បីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើបច្ចុប្បន្នភាព និងបិទស្ទីកគ័រសម្គាល់រថយន្ត ព្រមទាំងជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានសុវត្ថិភាព និងផាសុកភាព ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ លោកជំទាវអគ្គលេខាធិការ គ.ស.ច.គ. បានបង្ហាញការយល់ស្របទៅលើចំណុចមួយចំនួន និងវាយតម្លៃខ្ពស់ចំពោះទិសដៅការងារបន្តរបស់ក្រុមការងារ ស.ផ.ក ដោយបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យកាន់តែស្អិតរមួត ក្នុងការចុះធ្វើបច្ចុប្បន្នភាព និងកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅតាមបណ្តាខេត្តគោលដៅ ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ៕









Previous Post Next Post