ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពទូទៅ ដើម្បីពង្រឹងកិច្ចការងារបន្ថែមនៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកឆ្លូង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពទូទៅ ដើម្បីពង្រឹងកិច្ចការងារបន្ថែមនៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកឆ្លូង


ក្រចេះ៖
​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាអនុវត្តតាមការចង្អុលណែនាំរបស់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពទូទៅ ដើម្បីពង្រឹងកិច្ចការងារបន្ថែមនៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកឆ្លូង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ជម្រុញដល់នគរបាលប៉ុស្តិ៍ ឱ្យបន្តយកចិត្តទុកដាក់បំពេញភារកិច្ចការងារអោយបានខ្ជាប់ខ្ជួន បង្កើនការល្បាត ថែទាំសម្ភារៈប្រើប្រាស់ដែលមានស្រាប់អោយបានល្អប្រសើរ និងធ្វើអនាម័យទាំងក្នុងនិងបរិវេណខាងក្រៅកន្លែងធ្វើការ។ ពិសេសបន្តសកម្មភាពចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងរស់នៅប្រមូលផ្តុំ និងផ្សព្វផ្សាយអនុក្រឹតលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ស្តីពីអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ៕

















Previous Post Next Post