ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើបញ្ជីឈ្មោះបេក្ខជន ក្រុមប្រឹក្សាឃុំបឋម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើបញ្ជីឈ្មោះបេក្ខជន ក្រុមប្រឹក្សាឃុំបឋម


ត្បូងឃ្មុំ៖
នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងមានការអញ្ជើញចូលរួមពី​ ឯកឧត្តម ម៉ៅ ឌុង តំណាងគណបក្សខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីឈ្មោះបេក្ខជន ក្រុមប្រឹក្សាឃុំបឋម ដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ បានឯកភាព និងរៀបចំត្រៀមសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ស្ថិតនៅស្នាក់ការគណបក្សស្រុកអូររាំងឪ។ 

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​​​ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក-សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុកអូររាំងឪ និងប្រធានក្រុមការងារឃុំទាំង៧ យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងការសិក្សាអប់រំរបស់ក្មួយៗសិស្សានុសិស្សនៅគ្រប់ទីកន្លែង។

គោលបំណងចម្បងនៃជំនួបផ្ទៃក្នុងនេះ គឺដើម្បីធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលក្ខណៈសម្បត្តិ សមត្ថភាព ចំណេះដឹង និងប្រវត្តិរូបសង្ខេបរបស់បេក្ខជនម្នាក់ៗ ដែលក្រុមការងារថ្នាក់ឃុំបានឯកភាព និងជ្រើសរើសរួចជាបឋម។ ការពិភាក្សានេះ ធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា បេក្ខជនដែលនឹងត្រូវឈរឈ្មោះបោះឆ្នោត តំណាងឲ្យគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលដែលមានសមត្ថភាពពិតប្រាកដ មានសីលធម៌រស់នៅល្អបរិសុទ្ធ និងទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា បានផ្តល់នូវអនុសាសន៍ណែនាំ និងមតិយោបល់ល្អៗជាច្រើន ដល់ក្រុមការងារគ្រប់ឃុំ ក្នុងការបន្តរៀបចំ និងកែសម្រួលបញ្ជីឈ្មោះបេក្ខជនឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់បំផុត ព្រោះពួកគាត់គឺជាអ្នកដែលត្រូវនៅកៀកកិត ជួយដោះស្រាយរាល់ទុក្ខធុរៈ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយផ្ទាល់។

ទន្ទឹមនឹងនេះ ឯកឧត្តម ង៉ូវ បូរីណា ក៏បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ បន្តចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីក្តាប់ឲ្យបាននូវរាល់តម្រូវការ និងបញ្ហាប្រឈមនានា ក្នុងគោលដៅពង្រឹងប្រជាប្រិយភាពរបស់គណបក្ស និងធានាឲ្យបាននូវជ័យជម្នះជាដាច់ខាត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ៕









Previous Post Next Post