បាត់ដំបង៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំមន្ត្រីនគរបាលជាតិក្រោមឱវាទ ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក មួង សាវុធ មន្ត្រីការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏កក់ក្តៅ នៅក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះលោកអនុសេនីយ៍ឯក មួង សាវុធ និងក្រុមគ្រួសារ ៕











