លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ​ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកំពង់ស្ពឺ​​​ ក្រោម​អធិបតី​ភាព​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាលក្រុង/ស្រុក និងមន្ត្រីឃុំ/សង្កាត់ ទាំង៩ នៃខេត្តកំពង់ស្ពឺ​ ដែលប្រប្រព្រឹត្ត​ទៅនៅនៅសាលធំប្រជុំធំ វ៉ី សំណាង ជាន់ទី៣ នៃ​អគារ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។

ក្នុង​ពិធី​នេះ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម យឹម សុខុម ក៏បានអញ្ជើញផ្ដល់កិត្តិយសប្រគល់អំណោយ និងថវិកាលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជនម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ព្រមទាំងអំណោយមួយចំនួនទៀត ដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃ ៕























Previous Post Next Post