ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា


ភ្នំពេញ៖
ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងភរិយា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា ដែលឈាននឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

សារលិខិតថ្វាយព្រះពររបស់ឯកឧត្ដម ប៉ែន វិបុល មានខ្លឹមសារដូចតទៅ៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយអំណរសាទរឥតឧបមា និងអភិវន្ទថ្វាយនូវកតញ្ញូតា និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា ដែលឈាននឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីព្រះអង្គយាងបំពេញ ព្រះរាជបូជនីយកិច្ចជូនជាតិមាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។

ក្នុងវរោកាសដ៏មហាសែនប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែង ថ្វាយនូវកតញ្ញូតាធម៌ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំពោះព្រះរាជហឫទ័យ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ព្រះអង្គតែងតែប្រកាន់តាមព្រះរាជគំរូព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលបានយកអស់ពីព្រះកាយពល ព្រះបញ្ញាញាណដើម្បីជាតិ និងប្រជារាស្ត្របានរស់ នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព។

តប់ចំពោះព្រះករុណាទិគុណ និងព្រះវិសុទ្ធគុណដ៏មហាធំធេងថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីទ្រង់គង់ប្រថាប់ក្នុងសិរីរាជសម្បត្តិយូរអង្វែង សម្រាប់ជាម្លប់ត្រជាក់នៃព្រះរាជាណាចក្រកម្ពុជា ដ៏រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

សូមព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា» ៕

Previous Post Next Post