ខេត្តកំពង់ចាមគឺជាខេត្តទី៨ ដែល ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ខេត្តកំពង់ចាមគឺជាខេត្តទី៨ ដែល ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្ត


កំពង់ចាម៖
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា សម្រាប់ឆ្នាំ២០២៦ នេះ ខេត្តកំពង់ចាមគឺជាខេត្តទី៨ ហើយដែល ប.ស.ស. បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ក្នុងគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ នៃវដ្តជីវិតរបស់មនុស្ស ចាប់ពីមាតុភាព កុមារភាព រហូតដល់ជរាភាព។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម គឺជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តរបបសន្តិសុខសង្គម រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

ក្នុងឱកាសជាមួយគ្នានោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. និងបានជំរុញដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញឱ្យបានច្បាស់លាស់ និងជួយផ្សព្វផ្សាយបន្ត ជាពិសេសត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុក ទៅចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការគាំពារសុខុមាលភាព និងអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ៕










Previous Post Next Post